Saturday, November 21, 2020

ធ្វើបុណ្យចងដៃថ្លៃលាចាកសិក្ខាបទ(សឹក)ព្រះអង្គ ព្រឹម ហួន និងធ្វើបុណ្យខ្មែរជួយខ្មែរ

សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់ ឧបាសិកា ឃុត គីម ព្រមទាំងកូនចៅ រស់នៅទីក្រុង ម៉ូដេស្តូ រដ្ធកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរីក Modesto,California,USA,មានសទ្ធាជ្រះថ្លាចូលបុណ្យចាក់ដីក្រួសក្រហមកសាងផ្លូវខ្មែរជួយខ្មែរ ៥០ដុល្លារ,ចែកជូនក្មួយប្រុសនិងកូនសិស្ស ៥០ដុល្លារ,ចងដៃថ្ងៃលាចាកសិក្ខាបទ (សឹក) របស់ព្រះតេជគុណ ព្រឹម ហួន Prim Houn,២៥០ដុល្លារ ។ ព្រះសង្ឃសកម្មឆ្មាំព្រៃ២អង្គនិងលះបង់ភេទជាសង្ឃ លាចាកសិក្ខាបទ (សឹក) ព្រះតេជគុណ ប៊ុន សាលួត BUN SALUTH សឹកថ្ងៃ២៦វិច្ឆិកា២០២០ នៅវត្តប្រាសាទរាជាសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយសាងព្រះផ្នួសបួសជាសង្ឃបាន៣០ឆ្នាំនិងការពារទឹកដីព្រៃឈើសត្វព្រៃនៅព្រៃសង្ឃសហគមន៍រុក្ខាវ័នបាន២០ឆ្នាំ ។ ព្រះតេជគុណ ព្រឹម ហួន PRIM HOUN សឹកថ្ងៃ២៣វិច្ឆិកា២០២០ នៅវត្តពោធិ៍កែវមានជ័យ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោយសាងព្រះផ្នួសបួសជាសង្ឃនិងជួយកិច្ចការងារសង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សាអស់រយ:កាល២២ឆ្នាំ ។ ទំនាក់ទំនងចងដៃថ្ងៃសឹក ព្រះភិក្ខុ ព្រឹម ហួន 010 860 860

No comments:

Post a Comment