Saturday, November 21, 2020

ហានិភ័យ.?_ព្រះសង្ឃការពារព្រៃនិងសត្វព្រៃ២អង្គលាចាកសិក្ខាបទ(សឹក)

ព្រះសង្ឃសកម្មឆ្មាំព្រៃ២អង្គនិងត្រូវលះបង់ភេទជាសង្ឃ #លាចាកសិក្ខាបទ (សឹក) ១-ព្រះតេជគុណ ប៊ុន សាលួត BUN SALUTH សឹកថ្ងៃ២៦វិច្ឆិកា២០២០ នៅ #វត្តប្រាសាទរាជាសំរោង #ក្រុងសំរោង #ខេត្តឧត្តរមានជ័យ ក្រោយសាងព្រះផ្នួសបួសជាសង្ឃបាន៣០ឆ្នាំនិងការពារទឹកដីព្រៃឈើសត្វព្រៃនៅ #ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដែលមានផ្ទៃដី៣០២៥៤ហិចតា ជាប់ស្រុកទាំង៣មាន #ស្រុកសំរោង #ស្រុកចុងកាល់ #ស្រុកអន្លង់វែង អស់រយ:កាល២០ឆ្នាំ ។ ២-ព្រះតេជគុណ ព្រឹម ហួន PRIM HOUN សឹកថ្ងៃ២៣វិច្ឆិកា២០២០ នៅ #វត្តពោធិ៍កែវមានជ័យ #ភូមិពោធិ៍ #ឃុំពោធិ៍ #ស្រុកត្បែងមានជ័យ #ខេត្តព្រះវិហារ ក្រោយសាងព្រះផ្នួសបួសជាសង្ឃនិងជួយកិច្ចការងារសង្គមជាតិសាសនាទឹកដីព្រៃព្រឹក្សាអស់រយ:កាល២២ឆ្នាំ ។ ទំនាក់ទំនងចងដៃថ្ងៃសឹក ព្រះភិក្ខុ ព្រឹម ហួន Tel : 010 860 860

No comments:

Post a Comment