Friday, March 27, 2020

Live.កសាងព្រះពុទ្ធរូបតម្កល់ទុកក្រោមដើមឈើនៅវត្តស្លែង

សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យ #កសាងព្រះពុទ្ធរូបតម្កល់ទុកក្រោមដើមឈើ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ថ្ងៃនេះ ២៦មីនា២០២០ ។ ១-លោក ឃុន ប៊ុនណា Mr Khun Bunna អ្នកស្រី ឃុន សៅ យ៉ាន់ណា Mrs Khun Sao Yanna ព្រមទាំងបុត្រ Zurich,Swiss កសាងព្រះពុទ្ធរូបទ្រង់ប្រោសសត្វ១ព្រះអង្គ ១០០០ដុល្លារ ។ ២-លោក គឹម យ៉ុង អ្នកស្រី ហ៊ិន សុមាលី និងកូន៣នាក់ រស់នៅទីក្រុងTolleson City,Arizona,USA,កសាងព្រះពុទ្ធរូបទ្រង់បិណ្ឌបាត្រ១ព្រះអង្គ ១០០០ដុល្លារ,សូមឧទ្ទិសបុណ្យកុសលបានដល់លោកឳពុក ហ៊ិន ខា និង អ្នកម្តាយ តាំង សៀកគឹម និងឳពុកក្មេក គឹម វ៉ាង ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភពកុំបីខាន ។ ៣-ឧបាសក សេង ស្រ៊ុនស្រេង ឧបាសិកា តាំង ស៊ុយគាង និងកូនស្រី New Market,Ontario,Canada,ចូលបុណ្យកសាងព្រះពុទ្ធរូប២០០ដុល្លារ ។

No comments:

Post a Comment