Thursday, June 13, 2019

សូមអនុមោទនាបុណ្យកសាងកញ្ចុះឬហៅថាសាលាសំណាក់សាធារណៈខ្មែរជួយខ្មែរ

ដំណើរការកសាងកញ្ចុះឬហៅថា #សាលាសំណាក់សាធារណៈខ្មែរជួយខ្មែរ នៅថ្នល់ក្រៅ #ភូមិភ្នៀត #ឃុំជីក្រែង #ស្រុកជីក្រែង ខេត្តសៀមរាប ដែលដឹកនាំកសាងដោយ ព្រះតេជគុណ លួន សុវ៉ាត #ព្រះសង្ឃវត្តស្លែង និងសូមសំដែងថ្លែងអំណរអរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យជាហូរហែរមាន លោក ឃុន ប៊ុនណា អ្នកស្រី ឃុន សៅយ៉ាន់ណា ព្រមទាំងបុត្រ Zurich.Switzerland ។ លោក ជា ឡេងអ៊ាវ និងកូនចៅ ប្រទេសអូទ្រីស ។ អ្នកស្រី សុផារី Mrs Sophari.London.England ។ ជនរួមជាតិខ្មែរកាណាដា ទីក្រុងម៉ុងរេអាល់ តាមរយៈ Mr Sanann Nith ដែលបានជួបជុំញាតិមិត្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនិងបានរៃអង្គាសបច្ច័យខ្មែរជួយខ្មែរ ។ ១១មិថុនា២០១៩ ទំនាក់ទំនងចូលបុណ្យតាមរយៈ ព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH,012 83 83 22 https://youtu.be/s5Y0Rr8pCmg https://youtu.be/o015o80ybWM

No comments:

Post a Comment