Sunday, March 3, 2019

Live.អនុមោទនាបុណ្យសង្ឃទានប្រគេនចង្ហាន់ព្រះសង្ឃវត្តស្លែងនិងវត្តមាត់ខ្លា

អនុមោទនាបុណ្យសង្ឃទានប្រគេនព្រះសង្ឃវត្តស្លែងនិងវត្តមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាវត្តបណ្តែតទឹក ភូមិបណ្តែតទឹកជិតមាត់បឹងទន្លេសាប ព្រឹកថ្ងៃ៣កុម្ភៈ២០១៩ ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ បានដល់លោកអ្នកពុទ្ធបរិស័ទជនរួមជាតិដែលរស់នៅសហរដ្ឋអាមេរីកដែលមានសទ្ធាជ្រះ ១.ឧបាសិកា អៀប ឆៃហុង និងកូនចៅ Long Beach.California.USA.ចែកទានជាអង្ករដល់ ជាងៗដែលបានជួយកសាងសាលាបឋមសិក្សាខ្មែរជួយខ្មែរនៅស្ទឹងជ្រៅ ៤០០ដុល្លា សង្ឃទាននៅវត្តមាត់ខ្លា ៣០០ដុល្លា សូមឧទ្ទិសបុណ្យកុសលបានដល់កូនស្រី ឡាំ បូឡាត និង ឡាំ បូឡាវី កូនប្រុស ឡាំ ច័ន្ទតារា ឡាំ ភារ៉ូ និងញាតិការទាំង៧សន្តាន សូមបានសុខសាន្តក្នុងសុគតិភព ! ។ ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.California.USA. ឧទិ្ទសបុណ្យកុសលបានដល់បុព្វការីជនមានមាតាបិតា បុព្វការីជន ឧបាសក ឡូ សុងភិន ឧបាសិកា អាំង សុខ ឧបាសក អៀប ជូ ឧបាសិកា តាំង ប៊ួយហួយ និងញាតិការទាំង៧សន្តាន សូមបានទៅកាន់សុគតិភពកុំបីខាន ! ។ 3.ឧបាសក នូ សំបាន Mr Samban Nou ឧបាសិកា នូ សំបូ Mrs Sambo Nou និង Mr Than Terk,Norwalk.CA.USA.250$ កសាងព្រះវិហារវត្តមាត់ខ្លា ។

No comments:

Post a Comment