Tuesday, March 12, 2019

ទិដ្ឋភាពទូទៅក្នុងពិធីបុណ្យឆ្លងសាលារៀនបឋមសិក្សាខ្មែរជួយខ្មែរភូមិស្ទឹងជ្រៅ

#ខ្មែរជួយខ្មែរ ព្រះតេជគុណ លួន សុវ៉ាត #ព្រះសង្ឃវត្តស្លែង និង #ប្រជាពលរដ្ឋភូមិស្ទឹងជ្រៅ ព្រមទាំងពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស បានរួមសាមគ្នីគ្នាកសាងសាលារៀនបឋមសិក្សាស្ទឹងជ្រៅ ដែលមានបណ្តោយ១៧ម៉ែត្រ ទទឹង៧ម៉ែត្រ កសាងពីលើទឹកបណ្តែតក្បូនដើមឬស្សីជាង៥០០ដើម គ្រឿងលើឈើ ប្រក់ដំបូលនិងជញ្ជាំងបាំងស័ង្កសី ដែលចំណាយថវិកាសរុបផ្សេងៗផងអស់ប្រមាណជា១០០០០ដុល្លាអាមេរីក ។ សាលារៀនបឋមសិក្សាខ្មែរជួយខ្មែរនេះគឺស្ថិតនៅ #ភូមិស្ទឹងជ្រៅ #ឃុំអន្លង់សំណរ #ស្រុកជីក្រែង #ខេត្តសៀមរាប ជាភូមិបណ្តែតទឹក សាលារៀនបណ្តែតទឹក ក្បែរមាត់បឹងទន្លេសាបប្រមាណជា១០គីឡូម៉ែត្រក្នុងរដូវប្រាំងចំណែករដូវវស្សាគឺជាផ្ទៃជលសានៃបឹងទន្លេសាបទាំងមូល ។ ដំណើរការដឹកនាំកសាងប្រើពេលប្រមាណជាង១ខែដោយកម្លាំងពលកម្មរបស់លោកមេភូមិនិងប្រជាពលរដ្ឋក្នុងភូមិចូលរួមដោយស្ម័គ្រចិត្តហើយបានកសាងរួចរាល់នៅថ្ងៃទី៨ខែមីនាឆ្នាំ២០១៩ បន្ទាប់មកក៏បានធ្វើពិធីបុណ្យឆ្លងដោយមានព្រះសង្ឃវត្តស្លែងនិងព្រះសង្ឃវត្តមាត់ខ្លាជាអធិបតី មានពិធីសូត្រមន្ត ទេសនា វេរចង្ហាន់ប្រគេនព្រះសង្ឃ ពិធីសំណេះសំណាល និង ពិធីចែកសម្ភារ:សិក្សានិងថវិកាផងដែរដល់កុមារីកុមារាប្រមាណជា១២០នាក់ នាថ្ងៃសៅរិ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលបានដល់ពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមធ្វើបុណ្យជួយកសាងសាលារៀននេះដើម្បីជាការរួបចំណែកអភិវឌ្ឍន៍ធនធានមនុស្សផង ដើម្បីជាប្រយោជន៍ ជាបុណ្យកុសលនាំមកនូវសេចក្តីសុខចម្រើនទាំងជាតិនេះទាំងជាតិខាងមុខផង សូមបានសម្រេចបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: បដិភាណ: និងសម្បត្តិ៣ប្រការ សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លា ឧបាសិកា គី សុភិន ព្រមទាំងកូនចៅនៅក្រុងបាត់ដំបងមានសទ្ធាជ្រះថ្លាជាង៧០០០ដុល្លា ។ ឧបាសិកា គី ប៊ុនថានី និងគ្រួសារព្រមទាំងបុត្រ Manteca.California.USA.៥០០ដុល្លា ។ ឧបាសិកា អ្នកគ្រូ ជីវ យ៉ា ក្រុងបាត់ដំបង ៥០០ដុល្លា ។ ឧបាសិកា ហូ វ៉ាន់ណៃ និងកូនចៅ ក្រុងភ្នំពេញ ៥០០ដុល្លា ។ លោក តាំង សៀង និងញាតិមិត្តទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដាមានសទ្ធាជ្រះថ្លាទិញសម្ភារ:សិក្សានិងចែកថវិកា៥០០០រៀលក្នុងសិស្សម្នាក់ៗផងដែរ ព្រមទាំងពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសផ្សេងៗទៀតដែលមិនបានរៀបរាប់ឈ្មោះអស់ សូបបានបុណ្យកុសល សុខចម្រើនទាំងអស់គ្នាតរៀងទៅ សូមអនុមោទនា ! ។

No comments:

Post a Comment