Wednesday, January 30, 2019

ប្រភេទសត្វព្រៃដែលកំពុងរស់នៅក្នុងវត្តមេត្តាធម្មជាតិដែលព្រះសង្ឃបានការពារព្រៃឈើទុកសម្រាប់មនុស្សសត្វ

#អាស្រមមេត្តាធម្មជាតិ #វត្តមេត្តាធម្មជាតិ #ព្រៃមេត្តាធម្មជាតិ ស្ថិតនៅ #ភូមិស្រែច្រាប #ឃុំត្រពាំងជោរ #ស្រុកឱរ៉ាល់ #ខេត្តកំពង់ស្ពឺ ដែលមានព្រះភិក្ខុសង្ឃ ព្រះអង្គ ព្រំ ធម្មជាតិ បានគង់នៅទីនោះគិតមកដល់ពេលនេះ៣០មករា២០១៩ប្រមាណជា២០ឆ្នាំមកហើយ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាផង ការពារព្រៃឈើផង សត្វព្រៃផង ។ ប្រភេទសត្វព្រៃដែលរស់នៅក្នុងព្រៃនោះយើងសង្កេតឃើញមាន ស្វា ទោច ឈ្លួស ក្ងោក អណ្តើកព្រិច ពស់ និងសត្វបក្សាបក្សីផ្សេងៗទៀត កំពុងជ្រកកោនពួនអាស្រ័យរស់នៅក្នុងព្រៃដែលនៅសេសសល់ខ្លះៗពីការរុករានទន្ទ្រានកាន់កាប់ចាប់តាំងពីជើងភ្នំឱរ៉ាល់រហូតមកដល់ក្បែរៗជុំវិញវត្តនោះ ។ #រួមគ្នាថែរក្សាការពារព្រៃឈើសត្វព្រៃនិងសម្បត្តិធនធានធម្មជាតិនានានៅកម្ពុជាឲ្យបានគង់វង្សតរៀងទៅ ! #សូមចូលរួមធ្វើបុណ្យជួយកសាងសមិទ្ធិផលផ្សេងៗក្នុងអាស្រមវត្តមេត្តាធម្មជាតិ ! ។

No comments:

Post a Comment