Thursday, January 17, 2019

ចូលរួមវិភាគទានជួយកសាងផ្ទះខ្មែរជួយខ្មែរដល់គ្រួសារពិការក្រីក្ររងគ្រោះ

ព្រះតេជគុណ លួន សុវ៉ាត ផ្តល់ជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ ២០០ដុល្លា ដល់គ្រួសារ លោក គុជ វេង ដែលជាពលរដ្ឋសកម្មក្នុងកិច្ចការងារសង្គមនៅ #ភូមិក្រឡាញ់ #ឃុំក្បាលត្រាច #ស្រុកក្រគរ #ខេត្តពោធិសាត់ ដែលក្រីក្រខ្វះខាតក្នុងជីវភាពគ្រួសារផង មានកូនប្រុសពិការម្នាក់ផង និងកំពុងខ្វះខាតថវិកាក្នុងដំណើរការលើកផ្ទះដែលព្រះតេជគុណ លួន សុវ៉ាត និងព្រះតេជគុណ ព្រឹម ហួន បានអំពាវនាវនិងបិណ្ឌបាត្រសប្បុរសជនចូលរួមជាវិភាគទានជាមួយនិងគ្រួសារគាត់កន្លងមកផង រហូតមកដល់ពេលនេះ ថ្ងៃ១៧មករា២០១៩ គាត់បានសន្សំសម្ភារៈផ្ទះគ្រប់គ្រឿងហើយៗនិងចាប់ផ្តើមលើកផ្ទះនៅថ្ងៃ១៨មករា២០១៩នេះ តែនៅជំពាក់ប្រាក់ខ្ចីបងប្អូនដើម្បីបង្គ្រប់លើកផ្ទះនេះចំនួន ១៥០០ដុល្លា ទៀត ។ បើលោកអ្នកមានសទ្ធាជ្រះថ្លាចូលរួមធ្វើបុណ្យផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់គ្រួសារលោក គុជ វេង សូមទាក់ទងដោយផ្ទាល់ទៅគាត់តាមទូរស័ព្ទលេខ 012 480 676 ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យខ្មែរជួយខ្មែរថ្ងៃនេះមាន 1.ឧបាសិកា អៀប ឆៃហុង និងកូនចៅ Long Beach.California.USA.100$ ។ សូមឧទ្ទិសបុណ្យកុសលបានដល់កូនស្រី ឡាំ បូឡាត និង ឡាំ បូឡាវី កូនប្រុស ឡាំ ច័ន្ទតារា ឡាំ ភារ៉ូ និងញាតិការទាំង៧សន្តាន សូមបានទៅកាន់សុគតិភព ! ។ 2.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.California.USA.100$ ឧទិ្ទសបុណ្យកុសលបានដល់បុព្វការីជនមានមាតាបិតា បុព្វការីជន ឧបាសក ឡូ សុងភិន ឧបាសិកា អាំង សុខ ។ ឧបាសក អៀប ជូ ឧបាសិកា តាំង ប៊ួយហួយ និងញាតិការទាំង៧សន្តាន សូមបានទៅកាន់សុគតិភពកុំបីខាន ! ។

No comments:

Post a Comment