Monday, January 28, 2019

សូមចូលរួមធ្វើបុណ្យកសាងសាលាធម្មសភា សាលាសមាធិនៅវត្តមេត្តាធម្មជាតិព្រៃមេត្តាធម្មជាតិ

សូមអំពាវនាវនិងបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិ្ញញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចូលរួមអនុមោទនាបុណ្យជួយកសាងព្រះពុទ្ធរូបពីថ្មភ្នំគង់ក្រោមដើមឈើ បន្ទប់ទឹក បង្គន់អនាម័យ សាលាធម្មសភា សាលាសមាធិក្នុងអាស្រម #ព្រៃមេត្តាធម្មជាតិ #វត្តមេត្តាធម្មជាតិ #ភូមិស្រែច្រាប #ឃុំត្រពាំងជោរ #ស្រុកឱរ៉ាល់ #ខេត្តកំពង់ស្ពឺ តាមរយ:ព្រះតេជគុណ ព្រហ្ម ធម្មជាតិ ដែលដឹកនាំកសាងសាលាសមាធិ ទទឹងជាង១២ម៉ែត្រ បណ្តោយជាង៣៣ម៉ែត្រ ដែលកំពុងខ្វះខាតសម្ភារ:សំណង់និងថវិកាសម្រាប់ចាត់ចែងកសាង ។ ២៨មករា២០១៩ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យកសាងសាលាធម្មសភាសមាធិនេះ ១.ព្រះតេជគុណ លួន សុវ៉ាត ៥០ដុល្លា ២.ឧបាសិកា ផៃ រី និងកូនចៅ Verginia.USA.៥០ដុល្លា និងប្រគេនបច្ច័យបួនលោក ២០ដុល្លា ។ ៣.ឧបាសិកា អៀប ឆៃហុង និងកូនចៅ Long Beach.California.USA.១០០ដុល្លា ។ សូមឧទ្ទិសបុណ្យកុសលបានដល់កូនស្រី ឡាំ បូឡាត និង ឡាំ បូឡាវី កូនប្រុស ឡាំ ច័ន្ទតារា ឡាំ ភារ៉ូ និងញាតិការទាំង៧សន្តាន សូមបានទៅកាន់សុគតិភព ! ។ ៤.ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana.California.USA.១០០ដុល្លា ឧទិ្ទសបុណ្យកុសលបានដល់បុព្វការីជនមានមាតាបិតា បុព្វការីជន ឧបាសក ឡូ សុងភិន ឧបាសិកា អាំង សុខ ។ ឧបាសក អៀប ជូ ឧបាសិកា តាំង ប៊ួយហួយ និងញាតិការទាំង៧សន្តាន សូមបានទៅកាន់សុគតិភពកុំបីខាន ! ។ Venerable LUON SOVATH , Tel.012 83 83 22 https://youtu.be/2b2Jt3ZLAPU https://youtu.be/WbGIMF2hNdo https://youtu.be/jDSJDCgZYZ8 https://youtu.be/v7VxF2MmzmE

No comments:

Post a Comment