Wednesday, January 16, 2019

តើជាកំហុសអ្នកណា ? តើអ្នកណាជាអ្នកទទួលខុសត្រូវលើការបាត់បង់ដីព្រៃ សត្វព្រៃនិងព្រៃឈើ ភ្លើងឆេះព្រៃ ?

ដែនដីដែលធ្លាប់ជាជម្រកសត្វព្រៃរស់នៅ ឥឡូវក្លាយទៅជាបែបនេះ.....? តើអ្នកណាជាអ្នកទទួលខុសត្រូវលើការបាត់បង់ #ដីព្រៃ #សត្វព្រៃ និង #ព្រៃឈើ ទាំងអស់នេះ ?? #ទិដ្ឋភាព តាមបណ្តោយផ្លូវទៅ #ប្រាសាទព្រះវិហារ #ស្រុកជាំក្សាន្ត #ខេត្តព្រះវិហារ ថ្ងៃ១៣មករា២០១៩ ។ បើយើងធ្វើដំណើរតាមដងផ្លូវទៅតំបន់នោះក្នុងពេលនេះ យើងសង្កេតឃើញព្រៃឈើធំៗត្រូវបានបាត់បង់ជាបណ្តើរៗ ហើយព្រៃឈើដែលនៅសេសសល់ខ្លះៗដែលទើបនិងលូតលាស់ក្រោយៗ កំពុងត្រូវបានភ្លើងឆេះព្រៃនិងការរុករានទន្ទ្រានកាន់កាប់ធ្វើជាដីឯកជនជាបន្តបន្ទាប់ ដោយមិនឃើញមានអាជ្ញាធរ ក្រសួង ស្ថាប័នណា ចាត់វិធានការទុបស្កាត់និងជួយពន្លត់ភ្លើងឆេះព្រៃឲ្យបានទាន់ពេលវេលានោះទេ ហើយពេលខ្លះភ្លើងមិនត្រឹមតែឆេះព្រៃក្រាស់ទេ ឆេះដល់ទៅដីភូមិ ដីចម្ការ អ្នកស្រុកថែមទៀត លើសពីនេះទៅទៀត គឺភ្លើងឆេះព្រៃដែលជាចង្កេះភ្នំប្រាសាទព្រះវិហារ ជាទីកន្លែងដែលធ្លាប់ដាំកូនឈើក្បែរកន្លែងចំណតឡានដឹកភ្ញៀវទេសចរណ៍ឡើងទៅកំសាន្តនៅប្រាសាទព្រះវិហារថែមទៀតផង នេះបើតាមស្លាកស្នាមភ្លើងឆេះព្រៃដែលយើងមើលឃើញនៅមានផ្សែងហុយៗនៅឡើយ កាលពីថ្ងៃ១៣មករា២០១៩កន្លងទៅនេះ ។ #សូមកុំកាប់បំផ្លាញព្រៃឈើ #កុំដុតបំផ្លាញព្រៃឈើ ! #រួមគ្នាថែរក្សារការពារទឹកដីព្រៃឈើសត្វព្រៃឲ្យបានគង់វង្សតរៀងទៅ ! ។

No comments:

Post a Comment