Saturday, January 5, 2019

សូមចូលរួមផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់លោក គុជ វេង ដែលក្រីក្ររងគ្រោះ

ព្រះតេជគុណ លួន សុវ៉ាត ផ្តល់ជំនួយមនុស្សធម៌ #ខ្មែរជួយខ្មែរ ២០០ដុល្លា ដល់គ្រួសារ លោក គុជ វេង ដែលជាពលរដ្ឋសកម្មក្នុងកិច្ចការងារសង្គមនៅ #ភូមិក្រឡាញ់ #ឃុំក្បាលត្រាច #ស្រុកក្រគរ #ខេត្តពោធិសាត់ ដែលក្រីក្រខ្វះខាតក្នុងជីវភាពគ្រួសារផង មានកូនប្រុសពិការម្នាក់ផង និងកំពុងខ្វះខាតថវិកាក្នុងដំណើរការលើកផ្ទះដែលព្រះតេជគុណ លួន សុវ៉ាត និងព្រះតេជគុណ ព្រឹម ហួន បានអំពាវនាវនិងបិណ្ឌបាត្រសប្បុរសជនចូលរួមជាវិភាគទានជាមួយនិងគ្រួសារគាត់កន្លងមកផង ។ រហូតមកដល់ពេលនេះ ថ្ងៃ៥មករា២០១៩ គាត់បានសន្សំសម្ភារៈផ្ទះគ្រប់គ្រឿងហើយតែខ្វះថ្លៃជាងនិងសម្ភារៈមួយចំនួនទៀត ដើម្បើលើកផ្ទះក្នុងពេលឆាប់ៗនេះ ។ បើលោកអ្នកមានសទ្ធាជ្រះថ្លាចូលរួមធ្វើបុណ្យផ្តល់ជំនួយមនុស្សធម៌ជួយសង្គ្រោះបន្ទាន់ដល់លោក គុជ វេង សូមទាក់ទងដោយផ្ទាល់ទៅគាត់តាមទូរស័ព្ទលេខ 012 480 676

No comments:

Post a Comment