Saturday, July 21, 2018

ដើមស្នោភ្នំមានផ្កាស្រដៀងនិងស្នោបឹងតែមានដើមនិងមែកដូចដើមឈើ

តើលោកអ្នកស្គាល់ដើមឈើម៉្យាងដែលអ្នកភូមិស្គន់ ក្បែរជើងភ្នំគូលែន ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហៅថា ដើមស្នោភ្នំដែរឬទេ ???? ។ ព្រះតេជគុណ លួន សុវ៉ាត កាច់មែក #ស្នោភ្នំ ពីកុដិ ព្រះអង្គ ព្រឹម ហួន វត្តឧណ្ណាលោម ដែលបានយកពូជន៍ពីភូមិស្គន់ខាងលើក្នុងឆ្នាំ២០១៤មកដាំ ឥឡូវបានដុះលូតលាស់ធំធាត់ហើយយកទៅដាំបន្តនៅជុំវិញបរិវេណមាត់ស្រះទឹកសាធារណៈ #ខ្មែរជួយខ្មែរ ក្បែរ #ទួលប្រាសាទ #ភូមិភ្នៀត #ភូមិតារាម #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដើម្បីការពារដីកុំឲ្យបាក់ផង ដើម្បីបរិដ្ឋានបៃតងស្រស់បំព្រងផង និង ដើម្បីយកស្លឹកនិងផ្កាធ្វើជាចំណីអាហារបរិភោគផង គឺផ្កាវានិងស្លឹកវាមានឱជារសឆ្ងាញ់ណាស់ ។ ២០កក្កដា២០១៨ "Non-Violence Overcome All Obstacles"

No comments:

Post a Comment